រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៣១ តុលា ២០១១នេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសំណេះសំណាល ជាមួយថ្នាក់ដឹកនាំកីឡា និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន២៣០នាក់ ដែលត្រៀមនឹងចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៦ ក្នុងប្រទេសឥណ្ឌូណេស៊ី នាដើមខែវិច្ឆិកា ២០១១ដ៏ខ្លីខាងមុខនេះ។គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៦៣នាក់ លើវិញ្ញាសាចំនួន២០ ដើម្បីចូលរួមកីឡាស៊ីហ្គេមលើកទី២៦ នៅឥណ្ឌូណេស៊ី។ កាលពីកីឡាស៊ីហ្គេមលើកទី២៥ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ កម្ពុជាបានទទួលមេដាយសរុប៤២ ៕