READ KHMER NEWS
WORLD KHMER RADIO
The Sam Borin Trust
FRANÇAIS
ENGLISH
SPECIAL COMMUNICATION
VIDEOs
PHOTO
Khmer Font (Unicode)
e-mail me





Today News Broadcast by World Khmer Radio

Problem with Internet Explorer ? Please, Use Mozilla or Go to World Khmer Radio Link, Thanks!

ដំណឹងបុណ្យរបស់ លោក សំ បូរិន្ទ

Address 7601 Sandy Spring Rd,Laurel, MD 20707.jpg

កម្មវិធីបុណ្យឈាបនកិច្ច៖ ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១២ Saturday, May 19, 2012 ពីម៉ោង 1:00PM ដល់ 4:00PM ពិធីប្រពៃណី និង ពុទ្ធសាសនា ដង្ហែសព​ប្រទក្សិណ រួចបូជាសព​បញ្ចប់ពិធី។ ​ទីកន្លែង៖ Fleck Funeral Home 7601 Sandy Spring Rd,Laurel, MD 20707 ​ទាក់ទង៖ (703) 389-7822


Donors list of Sam Borin Funeral Service during May 13-14 &15/2012 Till 12:00 Noon

 

Mr& Mrs Nuon Sokvang of Norcross,GA $50.00. Mr Sarith& Mrs Sophany Bay of San Jose,CA $50.00. Mr. Sanh Sokhan &Mrs. Saroeuth Say of Silver Spring,MD $50.00. Mr Erick Latarias of Silver Spring,MD. $100.00. Mr. Ok Kettya & Mrs. Chanary Uk of Silver Spring,MD $50.00. Ms. Thai Rachana of Pensylvania $60.00..... Chivon of Maryland $100.00. Mr. Thammanoun Ok & Mrs. Keat Chanada of Coutryside,VA $30.00. Mrs. Lam Thi Rihn of Canada$50.00 Cn. Venarable TTdhamo & fellows of Ontario,Canada $ 1600.00Cn. Mr. Tang Phen P/KKF of Alberta,Canada $500.00Cn. Mrs. Suon Malay of Silver Spring,Maryland $40.00. Mr. Eam Sary& Mrs Eam Keo of Silver Spring,Maryland$50.00. Mr. Som Ty of Washington State$35.00. Mr.Thach Sary of NewSouthvale,Sydney,Australia $50.00Aussie. Mrs& Mr. Thani Sem of France $50.00. Mr.& Mrs Kao Chut of Tacoma,Washington State $50.. Mr.&Mrs. Kao Peng Gnuon of Tacoma,WA $50.00 Mr.&Mrs Chan Bun Thuok of Tacoma,WA 20.00. Mr&Mrs Choeun Ran of Tacoma,WA $20.00. Mr. Samnang&Mrs. Susan Chuon of Sterling,Viginia $30.00.Mr&Mrs. Keo Somsith of North Carlina &30.00. Mr&Mrs. Samphon Kennedy of Utah $ 50.00. Mr.Peter Sam Oeun & Mrs Mary Chea of Ashburn, VA $50.00. Recently received by phone: 05/15/2012 Mrs Phang Se &Mrs Setha Ok of Long Beach,CA $ 100.00. Mr.&Mrs. Beng Touch of Tacoma,WA 50.00. Mr.&Mrs Srit Sroeuy of Tacoma,WA 20.00. Mr&Mrs. Suy Thae of Tacoma.WA $10.00. Mr.&Mrs Leap Leng of Mulhouse,France $50.00 .Mr. Nou Thul of England $50.00 . Mr &Mrs. Nhiean Dean of Long Beach,CA $50.00.


លោក សំ បូរិន្ទ ទទួលអនិច្ចកម្មក្នុងអាយុ ៦០ ឆ្នាំ

Mr Sam Borin.jpg

សាររំលែកទុក្ខមរណភាព លោក សំ បូរិន្ទ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំអ៊ឺរុប ខ្ញុំព្រះករុណា-ខ្ញុំបាទទើបតែបានទទួលដំណឹងយ៉ាងក្រៀមក្រំជាទីបំផុតអំពីមរណភាពនៃ លោក សំ បូរិន្ទ ដែលជាអ្នកស្នេហាជាតិម្នាក់ដ៏គំរូក្នុងការតស៊ូដើម្បីការពារសិទ្ធិ ខ្មែរគ្រប់ បែបយ៉ាងតាមផ្នែកសារពត៌មាន ជាពិសេសនៅពេលចុងក្រោយនេះ ជាស្ថាបនិកវិទ្យុផ្សាយ សំឡេង “ខ្មែរពិភពលោក” ដែលខ្មែរស្នេហាជាតិក្នុងពិភពលោក ចូលចិត្តស្តាប់ដោយយក ចិត្តទុកដាក់ជាទីបំផុត ។ ក្នុងនាមសហគម និងសហព័ន្ធខ្មែរកម្ពុជាក្រោមអ៊ឺរុប ខ្ញុំសូមចូលរួមកាន់ទុក្ខដ៏ជ្រាលជ្រៅជាទី បំផុត ជាមួយគ្រួសារសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធសពលោក សំ បូរិន្ទ បានទៅ ចាប់បដិសន្ធិ ក្នុងសុគតិភពនៃឋានសួគ៌ឋាននិព្វាន កុំបីឃ្លៀងឃ្លាតឡើយ ។ ដំណឹងនេះសូមប្រគេន និងជូនជ្រាបជាពត៌មានដល់ញាតិមិត្តជិតឆ្ងាយនៃសព ។ ពីខ្ញុំ ថាច់-វៀន


Monsieur SAM BORIN

 

Je viens d’apprendre avec profonde tristesse du décès de notre ami, Monsieur SAM BORIN, un patriote journaliste modèle qui lutte inlassablement pour défendre les causes nationales. Dans cette dernière instance, M. SAM BORIN, est aussi membre fondateur de la Radio Khmère du Monde dont l’émission a chéri l’attention des auditeurs khmers patriotes du monde. Au nom de la Communauté Khmer Krom et de la FKK-Europe, je présente mes Profondes Condoléances Attristées à la Famille du Défunt et souhaite que l’âme de Monsieur SAM BORIN repose en paix dans le monde du Nirvana. Cette information tient lieu de faire part à tous les Amis et Connaissances du défunt. Avec profonds regrets, Vien Thach


KHMER NEW YEAR 2012 AUSTRALIA


KHMER NEW YEAR 2012


Asean2012PP09.jpg

កិច្ច​ប្រជុំ​កំពូល​អាស៊ាន

ភ្នំពេញៈ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពិភាក្សា​ខ្លាំងក្លា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​អំឡុង​សប្តាហ៍​នេះ ក្រម​ប្រតិបត្តិ​របស់​ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (COC) នៅ​តែ​ជា​ចំណុច​ពិភាក្សា​នៅ​ឡើយ។ ចាប់​តាំង​ពី​ពេល​ដំបូង​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​រដ្ឋ​មន្រ្តី​ការ​បរទេស​កាល​ពី​ថ្ងៃ​ចន្ទ ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​របស់​ចិន​នៅ​ក្នុង​ដំណើរ​ការ​ព្រាងក្រមប្រតិបត្តិ (COC) សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។

Asean2012PP10.jpg

កិច្ច​ប្រជុំ​កំពូល​អាស៊ាន

ខណៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ដែល​បញ្ចប់​កាល​ពី​ម្សិលមិញ​នៅ​ឯ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សំណួរ​នេះ​នៅ​តែ​មាន​លើក​ឡើង​។ នៅ​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អះអាង​ឡើង​វិញ​អំពី​សារៈ​សំខាន់ នៃ​ក្រម​ប្រតិបត្តិ​នៃ​ភាគី​ជម្លោះ​នៅ​សមុទ្រ​ខាង​ត្បូង​(COC)។ លោក​ថ្លែងថា អាស៊ាន​ឥឡូវ​នេះ​បាន​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ក្រម​ COC ហើយ​បញ្ហា​នេះ​តែង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ ផ្ទុយ​ពី​ការ​រាយការណ៍​ចេញ​ពី​ការ​យល់​ខុស​មួយ​ចំនួន​។ ...Click Here To Read more...

Lon Nol+Air Force.png

March 18th, 1970, A Coup or Liberation ? (Text)

BEFORE the coup 17th March 1970, Sihanouk traveled to France for one of his periodic rest cures in early January 1970, planning to return via Moscow and Beijing. (By Martin Wright, 1989 Cambodia Matter of survival). But instead of traveling to France for his periodic rest cures, he secretly went to Rome to meet General Lon Nol by doing secret talk according to François Ponchau's Cambodia Year Zero. When General Lon Nol returned from his overseas trip to Cambodia. He sacrificed his live to fulfill Sihanouk's wish to topple him. Lon Nol then became a republic president from 1970-75. ...Click Here To Read more...

L'événement du 18 Mars 1970, Un Coup d'État ou Une Conspiration Secrète ? (Vidéo)

 

Part 1-2 Part 2-2


តើឆ្នាំ ២០១២ នេះ គឺជាថ្ងៃអវសាននៃមនុស្សជាតិដែលរស់នៅលើភពផែនដីនេះមែនទេ ?

 


Israel and Iran War

ScreenHunter_007 Feb. 17 06.06.jpg

តើប្រធានាធិបតី​ ស.រ.អ. លោកបារ៉ាក់អូបាម៉ា អាចនឹងត្រូវ Israel រៀបគំរោងធ្វើឃាតដោយសំងាត់ទេ ដើម្បីទំលាក់កំហុសទៅប្រទេស Iran ក្នុងបំណងជំរុញ ស.រ.អ. ទៅធ្វើសង្គ្រាមកំទេចសត្រូវជំនួសខ្លួន ?


រីករាយទិវានៃក្ដីស្រឡាញ់ , joyeuse Saint-Valentin !

happyvalentinesday_1501(RoseInHeartGif.gif


សហរដ្ឋអាមេរិកគិតដោះស្រាយស្ថានការណ៍នៅប្រទេស Syria

ScreenHunter_001 Feb. 12 00.42.jpg


សង្រ្គាមផ្លូវចិត្ដ រវាង​ អ៊ីរ៉ង់ និង ស.រ.អ.

អ្នកនាំពាក្យ​ការបរទេស​អ៊ីរ៉ង់, រ៉ាមីន មេម៉ានផារ៉ាស(Ramin Mehmanparast), ថ្លែង​នៅថ្ងៃ​អង្គារ​នេះ​ថា អ៊ីរ៉ង់​បាន​ទាត់​ចោល​ការ​ដាក់​ទណ្ឌកម្ម​ពី ស.រ.អ. ដែល​តម្រង់​ទៅ​រក​រដ្ឋាភិបាល​របស់​ខ្លួន និង​ធនាគារ​កណ្ដាល ហើយ​បាន​ហៅ​វិធានការ​ទាំងនេះ​ថាជា «សង្រ្គាមផ្លូវចិត្ដ»​ ព្រោះអ៊ីរ៉ង់​មិនមាន​ពាក់ព័ន្ធ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​ជាមួយ ស.រ.អ. ទេ ហើយ​ការ​ដាក់​ទណ្ឌកម្ម​នោះ នឹងមិន​មាន​ប្រសិទ្ធភាព​ឡើយ។ សេចក្ដី​​ថ្លែងការ​​របស់​​លោក​​បាន​​ធ្វើ​​ឡើង​ មូយ​ថ្ងៃ​​ក្រោយ​​ពី​​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​​បាន​​លាត​​ត្រដាង​​បទបញ្ជា​​នីតិ​ប្រតិបត្ដិ​​ឲ្យ​​ធនាគារ ​ស.រ.អ. នូវ​អំណាច​ថ្មី​ដើម្បី​បង្កក​(freeze)ទ្រព្យ​សម្បត្ដិ​អ៊ីរ៉ង់​នៅក្នុង​កុង​(compte)​ធនាគារ។

ScreenHunter_004 Feb. 07 05.53.jpg


Iran Map

ScreenHunter_002 Feb. 04 03.28.jpg


Vetoes leave Syria headed for a bloody stalemate

ScreenHunter_002 Feb. 07 05.16.jpg

In Syrian neighborhoods, the bombardment doesn't stop. It is relentless in its power. And it it spares nobody, regardless of age.


ScreenHunter_004 Jan. 08 04.58.jpg

ធ្វើប័ណ្ណការងារស្របច្បាប់ជូនពលករខ្មែរ

លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែធ្នូ បានស្នើទៅកាន់សមភាគី ថៃ អនុញ្ញាតឱ្យ ក្រុមការងារបស់កម្ពុជា ធ្វើប័ណ្ណការងារស្របច្បាប់ជូនពលករខ្មែរ ជាង១៤ម៉ឺននាក់ទៀត ក្នុងចំណោម២៥ម៉ឺននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ។ បន្ទាប់ពីជំនួប ជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ុរ៉ៈផុង តូវិចាក់ឆៃគុន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ លោក ហោ ណាំហុង បានបញ្ជាក់ថា ចំនួនពលករខ្មែរទៅបម្រើការងារមិនស្របច្បាប់ នៅប្រទេសថៃមានជាង២៥ម៉ឺននាក់ ហើយភាគីថៃអនុញ្ញាតឲ្យពួកគេ ធ្វើលិខិតសម្គាល់ខ្លួន ដើម្បីបម្រើការងារនៅទីនោះ បានចំនួនជាង៩ម៉ឺននាក់ ក្រៅពីនេះនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០១២ទៀត ។ លោកនឹងស្នើឲ្យភាគីថៃបន្ត ធ្វើរហូតទាល់តែគ្រប់ចំនួន។ ជាការឆ្លើយតបនោះលោក ស៊ុរ៉ៈផុង តូវិចាក់ឆៃគុននឹងពិភាក្សាជាមួយរដ្ឋមន្រ្តី ក្រសួងការងារថៃ ហើយនឹងដាក់ជូនគណៈរដ្ឋមន្រ្តី នៃប្រទេសថៃសម្រេច។ បើយោងតាមការសិក្សារបស់មូលនិធិអាស៊ី ពលករកម្ពុជាប្រហែលជា ២០០.០០០នាក់ កំពុងធ្វើការខុសច្បាប់នៅប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ មន្រ្តីរាជរដ្ឋាភិបាលបានប៉ាន់ប្រមាណថា ឆ្នាំ២០០៩ និងឆ្នាំ២០១០ មានពលករកម្ពុជាប្រហែលជា ១៩.០០០នាក់ ប៉ុណ្ណោះដែលបានបម្រើការងារស្របច្បាប់នៅថៃ។ សូមបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ទៅធ្វើការនៅប្រទេសថៃ ហើយបានត្រូវបញ្ជូនមកវិញ។ ភាគច្រើននៃពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃនោះ បានត្រូវថៃធ្វើបាប លើរាងកាយយ៉ាងដំណំរហូតដល់ស្លាប់ក៏មានដែរ។

ScreenHunter_003 Jan. 08 04.41.jpg

អន្តរាគមន៍ជួយដល់ព្រះសង្ឃ

សមាគមខ្មែរកម្ពុជាក្រោមបានសរសេរលិខិតមួយទៅអង្គការសិទ្ធិ មនុស្សលីកាដូ, អាដហុក, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដោយអំពាវនាវឲ្យអង្គការទាំងអស់នេះ ធ្វើអន្តរាគមន៍ជួយដល់ព្រះសង្ឃពីរព្រះអង្គ។ កាលពីដើមខែវិច្ឆិកា មន្រ្តីស្រុកមុខកំពូល ខេត្តកណ្តាល បានបង្ខំឲ្យព្រះសង្ឃខ្មែរក្រោមព្រះនាម ជា សុវណ្ណភូមិ និមន្តចេញពីវត្តកែវមុនីវ័ន ដោយគ្មានហេតុផល។ កាលពីសប្តាហ៍មុន ព្រះសង្ឃខ្មែរក្រោម ព្រះនាម សៀង សុវណ្ណារ៉ា ដែលគង់នៅវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញ នាមត្រូវកោះហៅទៅសាលាដំបូងរាជធានី ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យមានក្រុមអ្នកតវ៉ា ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកសន់ យឹង នាយកប្រតិបត្តិ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានថ្លែងនៅក្នុងលិខិតថា តាងនាមអង្គការ និងសមាគមខ្មែរក្រោមក្នុងប្រទេសកម្ពុជា យើងមានក្តីបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់ព្រះសង្ឃទាំងពីរអង្គនេះ។ លោកបានថ្លែងបន្តថា យើងត្រូវការក្រុមអង្គការសិទ្ធិមនុស្សអន្តរាគមន៍ ដើម្បីឲ្យព្រះតេជគុណ ជា សុវណ្ណភូមិ និមន្តត្រឡប់មកគ្រប់គ្រងវត្តវិញហើយមន្រ្តីតុលាការបញ្ឈប់ការចោទប្រកាន់ទៅលើព្រះតេជគុណ សៀង សុវណ្ណារ៉ា។ លោក បាន បន្តទៀតថា ប្រសិនបើព្រះតេជគុណទាំងពីរអង្គនេះ មិនទទួលបានការជួយគាំពារណាមួយទេនោះ ពលរដ្ឋខ្មែរកម្ពុជាក្រោម នឹងប្រឈមមុខនឹងបញ្ហាជាងមុន នាពេលខាងមុខ។ លោកបន្តថា យើងនឹងផ្ញើលិខិត សុំការជួយអន្តរគមន៍ទៅរដ្ឋាភិបាលទៀត ប្រសិនបើយើងមិនបានទទួលការជួយពីអង្គការសង្គមស៊ីវិលទេនោះ៕

ការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុនវៀតណាម

អង្គការសង្គមស៊ីវិលក៏ដូចជា ប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី បានសម្តែងសេចក្តីព្រួយបារម្ភចំពោះការ ធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុនវៀតណាមដែលមកធ្វើវិនិយោគទុននៅកម្ពុជា ព្រោះការធ្វើអាជីវកម្មរ៉ែ ធ្វើឲ្យប៉ះពាល់ដល់ប្រភពទឹកក្រោមដី ក៏ដូចជាបាត់បង់ជីជាតិដី ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ តំបន់នោះ រងផលប៉ះពាល់ទាំងសុខភាពនិង ការរស់នៅប្រចាំថ្ងៃ។ការលើកឡើងបែបនេះ បានធ្វើឡើងនៅ ឯសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០១១នេះ។ រាយការណ៍ដោយ លោកឃួន សុភ័ក្រ្ត ៕

site Miere400-300.jpg


ScreenHunter_002 Dec. 26 14.10.jpg

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប. បានចេញសេច ក្តីប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមបឹក្សាខណ្ឌពោធិ៍សែនជ័យឡើងវិញ ដែលមានគណបក្ស ចំនួនពីរ ចូលរួមបោះឆ្នោតមាន គណបក្សសមរង្ស៊ី និងគណបក្សប្រជាជនកម្ពុជា។ លោក ហាវ៉ាត ស៊ីវីល័យ សមាជិកគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះ គឺទទួល បានជោគជ័យ។ ប៉ុន្តែលោក គួយ ប៊ុនរឿន តំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា ការបោះឆ្នោតនេះ លោកអាចទទួលយកបាន ដោយលោកបានស្នើឲ្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដោះស្រាយរាល់ពាក្យបណ្តឹងដែលគណបក្សសមរង្ស៊ី បានដាក់ ។ រាយការណ៍ដោយលោក ឃួន សុភ័ក្រ្ត។

nansy-modif.jpg

សំណុំរឿងពុករលួយរបស់លោក ណាន់ ស៊ី

តុលាការក្រុងភ្នំពេញបានសម្រេចលើកពេល ប្រកាសសាលក្រមរដ្ឋប្បវេណីសំណុំរឿងពុក រលួយរបស់លោក ណាន់ ស៊ី អតីតឯកអគ្គរាជ ទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេទៅថ្ងៃក្រោយ វិញ ដោយសារតែអវត្តមានជនជាប់ចោទ។ លោក តែ សំអាង ប្រធាន ក្រុមប្រឹក្សាអង្គជំនុំ ជម្រះតុលាការក្រុងភ្នំពេញបានឲ្យដឹងថា តុលាការនឹងផ្ញើឯកសារទាក់ទងនឹងដើមបណ្តឹង ទៅលោក ណាន់ ស៊ី ដើម្បីពិនិត្យ និងចូល សវនាការនៅពេលក្រោយ ហើយតុលាការនឹង ប្រកាសសាលក្រមសំណុំរឿងនេះដោយកំបាំងមុខ ប្រសិនបើជនជាប់ចោទនៅតែអវត្តមានទៀតនោះ។ លោក គី តិច មេធាវីដើមបណ្តឹងតំណាងឲ្យរដ្ឋា ភិបាលបានឲ្យដឹងថា នៅព្រឹកមិញនេះ តុលាការមិន ទាន់ប្រកាសសាលក្រមសំណុំរឿងរដ្ឋប្បវេណីលោក ណាន់ ស៊ី នៅឡើយទេ ដោយសារមិនមាន វត្តមាន លោកនៅក្នុងតុលាការ ។ សូមបញ្ជាក់ថា កាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១កន្លងទៅ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក ណាន់ ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល ព្រមទាំងចេញដីកាឲ្យស្វែងរកចាប់ខ្លួន ដោយចោទពីបទពុករលួយកឹបកេងថវិកាជាតិចំនួន៤៣ម៉ឺនដុល្លារ សម្រាប់ការសាងសង់ស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេកាលពីឆ្នាំ២០០៨៕

ScreenHunter_025 Dec. 26 17.27.jpg

សីតុណ្ហភាពអប្បបរមាអាចចុះដល់១៥អង្សាសេនៅកម្ពុជា

ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងថា ការព្យាករអាកាសធាតុ បានបង្ហាញថា ជ្រលងសម្ភាធខ្ពស់ប្រទេសចិន និងខ្យល់មូស្សុងឦសាន នឹងបង្កើតឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ធ្នូខាងមុខនេះ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាចុះត្រជាក់ ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ធ្នូឆ្នាំ២០១១។​ សេចក្តីជូនដំណឹងដដែលនេះបានឲ្យដឹងទៀតថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា អាចចុះដល់១២ទៅ១៣អង្សាសេ(13 degrés Celsius)។ នៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន ដែលមានខេត្តព្រះវិហារ ឧត្តរមានជ័យស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមាអាចចុះដល់១៥អង្សាសេ។ ចំណែកនៅតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ មានខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងចុះដល់១៤អង្សាសេ។ ដូច្នេះហើយប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាព អាកាសធាតុដែលចុះត្រជាក់នេះ។

ScreenHunter_028 Dec. 26 18.06.jpg

ថៃនិយាយបំផ្លើសការដកសហគមន៍កម្ពុជាចេញពីវត្តកែវសិខាគិរីស្វារៈ

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា ដែលចុះផ្សាយកាល ពីថ្ងៃទី២២ធ្នូម្សិលមិញបានឲ្យដឹងថា ក្រសួងការពារ ជាតិបានច្រានចោលនូវការលើកឡើងថា មានការ ពិចារណារឿងដកសហគមន៍កម្ពុជាចេញពីវត្ត កែវសិខាគិរីស្វារៈ។ សេចក្តីថ្លៃងការណ៍នោះ បានឲ្យដឹងថា គេហទំព័រក្រុងថេបធុរកិច្ច បានផ្សាយ ព័ត៌មានបំផ្លើស កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នៅវេលាម៉ោង ២១និង៥៧នាទី ដោយអះអាងថា ក្រុមការងាររួមបង្កើតឡើងដោយគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) “ និងមានការពិចារណារឿងការ ដកសហគមន៍កម្ពុជាចេញពីវត្តកែវសិខាគិរីស្វារៈ ”។ ដោយឡែកប្រភពសារព័ត៌មានបាងកកប៉ុស្តិ៍ ដែលផ្សាយវេលាម៉ោង១២ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ បាននិយាយថា “ លោកឧត្តមសេនីយ៍ យុទ្ធស័ក្ត សៈស៊ិប្រៈផា រដ្ឋមន្ត្រី ក្រសួងការពារជាតិប្រទេសថៃ បាននិយាយថា ក្រុមការងាររួម Joint Working Group (JWG ) អាចនឹងជួបប្រជុំគ្នានៅទីក្រុងបាងកកនាខែក្រោយ ដើម្បីពិភាក្សាពិស្តារ ពីការដក កងទ័ព ការដាក់ពង្រាយ អ្នកសង្កេតការណ៍ ការរៀបចំទីតាំងផ្សារកម្ពុជានៅកន្លែងថ្មី និងតាំងទីលំនៅថ្មី ឲ្យសហគមន៍កម្ពុជាចេញពីវត្តកែវសិខាគិរីស្វារៈ ” ។ សេចក្តីថ្លៃងការណ៍ដដែលនេះបានឲ្យដឹងទៀតថា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរបស់ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី៨ ដែលបាន ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នោះ ភាគីទាំងពីរបានឯកភាព អនុវត្តសាលដីកាបង្គាប់របស់តុលាការអន្តរជាតិ (ICJ) ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ស្តីពីវិធានការបណ្តោះអាសន្ន ឲ្យមានតម្លាភាព ស្មើភាព និងមានភាពទៀតទាត់ ។ សម្រេចបង្កើតក្រុមការររួម Joint Working Group (JWG) ដែលក្រុមការងាររួមនេះ នឹងធ្វើការពិភាក្សាតែលើបញ្ហាទាក់ទង ទៅនឹងការអនុវត្តសាលដីកាបង្គាប់ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) ព្រមទាំងធ្វើការកែសម្រួលបុគ្គលិក យោធាចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ន (PDZ) ឲ្យបាន ឆាប់បំផុត ស្របពេលជាមួយគ្នា ប្រកបដោយតម្លាភាពស្ថិតក្រោមការត្រួតពិនិត្យ ក្រុមអ្នកសង្កេត ការណ៍កម្ពុជា ថៃ ឥណ្ឌូនេស៊ី តែប៉ុណ្ណោះ។ សេចក្តីថ្លៃងការណ៍ដដែលនេះក៏បានបញ្ជាក់ទៀតថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី៨ហើយសូមច្រានចោលនូវព័ត៌មានទាំងឡាយណាដែលផ្ទុយពីសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ៕ ************************************************************************************

ScreenHunter_005 Dec. 21 05.01.jpg

ការឡើងកាន់អំណាចស្នងត្រកូល

មេដឹកនាំថ្មីនៃប្រទេសកុម្មុយនិស្តកូរ៉េខាងជើ​ង គឺលោក គីម ស៊ុងអ៊ុន(Kim Jong-Un) ត្រូវជាកូនប្រុសរបស់លោក គីម ស៊ុងអ៊ីល (Kim Jong​-IL) ដែលទើបតែបានស្លាប់ទៅ​ ។

ScreenHunter_072 Dec. 21 05.44.jpg

មហាមិត្តកុម្មុយនិស្ត បានលាចាកលោកនេះហើយ

អតីតមេដឹកនាំនៃប្រទេសកុម្មុយនិស្តកូរ៉េខាងជើង Kim Jong​-IL បានស្លាប់ហើយនៅថ្ងៃច័ន្ទ ទី១៩នេៈ ក្នុងអាយុ ៦៩ឆ្នាំ ដោយជំងឺគាំងបេៈដូង​។ សម្ដេចឪ ព្រះបាទនរោត្ដម សីហនុ បានបាត់បង់មហាមិត្តម្នាក់ដែលតែងតែគាំទ្រព្រះអង្គ ។

ScreenHunter_046 Dec. 21 05.21.jpg

អតីតមេដឹកនាំកុម្មុយនិស្តនៃកូរ៉េខាងជើង គីម ស៊ុងអ៊ីល កាលនៅរស់។

 

ប្រទេសកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១២

នៅក្នុងកិច្ចប្រជុំនាទីស្តីការក្រសួងការពារជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះលោកប្រាក់ សុខុន អនុប្រធានប្រចាំការគណៈកម្មការ ADMM បានឲ្យដឹងថា កម្ពុជាកំពុងត្រៀម រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ការស្នាក់នៅ របស់គណៈប្រតិភូដែលនឹងចូលរួមប្រជុំ មានប្រទេសចំនួន១០១ប្រទេស និង អង្គការជាតិ អន្តរជាតិ ព្រមទាំងអ្នកកាសែត ជាតិនិងអន្តរជាតិចូលរួមផងដែរ ។ រាយការណ៍ដោយលោក ឃួន សុភ័ក្ត្រ។ (សូមចុច World Khmer Radio ដើម្បីស្ដាប់សម្លេងថ្ងៃទី១៥ធ្នូ)។

ASEAN400-270 copy.jpg

Accident-4WKN400-270 copy.jpg

គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ ក្នុងសិក្ខាសាលាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១កន្លង ទៅនេះថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤,៦០៧ករណី ហើយជនរងគ្រោះ សរុបមាន ៩,៦១៦ នាក់ ក្នុងនោះមានស្លាប់ ១,៧៣១នាក់ រងរបួសធ្ងន់ ៤,៤៨៧នាក់ របួសស្រាល ៣,៣៩៨នាក់ ។ លោកបន្តថា ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធមានការព្រួយបារម្ភ ចំពោះបញ្ហានេះ ទើបអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំសិក្ខា សាលានានាក្នុងគោលបំណងចូលរួមកាត់បន្ថយនូវការស្លាប់ និងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១០ នៅកម្ពុជា ខាតបង់ថវិកាអស់ ២៧៩ លានដុល្លារ សហរដ្ឋអាមេរិក។ ប្រសិនបើពុំមាន គ្រោះថ្នាក់ចរាចរណ៍ទេ ថវិកានេះអាចយកទៅសាងសង់ សាលារៀន មន្ទីរពេទ្យ ផ្លូវ ថ្នល់ ស្ពាន ដើម្បីជាប្រយោជន៍សង្គមជាតិទាំងមូលផងដែរ ៕

ScreenHunter_008 Dec. 16 06.50.jpg

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិបើកកិច្ចប្រជុំពេញអង្គលើកទី១៨ ស្តីពីគំរោងសាងសង់តំបន់អង្គរ

កិច្ចប្រជុំពេញអង្គលើកទី ១៨ របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួល អភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរហៅកាត់ថា (ICC) ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១១ ដោយមានការចូលពីសហប្រធាន ICCគឺលោក ម៉ាសាហ្វូមី កូរូគី (Masafumi KOROKI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក គ្រីស្ទាន កូណាន់( Christian CONNAN)ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំងនិងគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធាន អាជ្ញាធរអប្សរា។ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រី្ត និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានប្រាប់វិទ្យុខ្មែរពិភពលោកក្រោយពីកិច្ចប្រជុំ ICC ថាគណៈកម្មការសម្របសម្រួលអន្តរជាតិទទួលបន្ទុកខាងបេតិកភ័ណ្ឌពិភពលោក សារៈសំខាន់មាន៣ចំណុច ៖ ទី១-រៀបចំក្រុមការងារពិសេសមួយសំរាប់បញ្ចៀសនូវគ្រោះមហន្តរាយកើតឡើងដោយយថាហេតុនៅក្នុងឧទ្យានបេតិកភ័ណ្ឌពិភពលោក។ ទី២-បញ្ចៀសទឹកជំនន់ពីតំបន់ឧទ្យានប្រាសាទអង្គ និង ទី៣-រៀបចំផែនទីហានីភ័យ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៅថ្ងៃដដែល ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំប្រទេសកម្ពុជា លោកគ្រីស្ទាន កូណង់ និងជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(ICC)បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គនាថ្ងៃនេះ ចាំបាច់ត្រូវតែលើកឡើងអោយចំទិសដៅ លើការការពិភាក្សាការអភិរក្ស ដែលមានអ្នកបកស្រាយចំនួន៣១០រូប។ (សូមចុច World Khmer Radio ដើម្បីស្ដាប់សម្លេងថ្ងៃទី១៥ធ្នូ)។

ScreenHunter_006 Dec. 16 06.49.jpg

ការជួសជុលនិងអភិរក្សប្រាសាទមេបុណ្យខាងលិច

ជាមួយគ្នានោះដែរ លោកស្រី អាន ឡឺម៉ែត (Anne Lemaistre) តំណាងអង្គការយូណេស្កូ និង ជានាយិកាការិយាល័យអង្គការយូណេស្កូក្រុងភ្នំពេញ បានមានប្រសាសន៍ចាប់អារម្មណ៍ថា ថ្មីៗនេះ កម្ពុជាបានរងគ្រោះនូវមហន្តរាយ ទឹកជំនន់ដ៏ធំមួយ ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣៥០,០០០ គ្រួសារ និង ភ្ញៀវអន្តរជាតិមួយចំនួនក៏ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះ ។ លោកស្រីអះអាងថា អង្គការយូណេស្កូបានរៀបចំនូវយុទ្ធសាស្រ្តការងាររបស់ខ្លួន ដោយសហការជាមួយអាជ្ញាធរអប្សរា និងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំកែសម្រួល ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអោយបានល្អ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបានអនុម័តលើគំរោងថ្មីចំនួន៨ ដូចជា ៖ ១-ការជួសជុលនិងអភិរក្សប្រាសាទមេបុណ្យខាងលិច ២-ការជួសជុលនិងអភិរក្សប្រាសាទបាយ័ន ៣-គម្រោងកម្មវិធីវិទ្យាសាស្រ្តអភិរក្សនិងរក្សាសារមន្ទីរអង្គរ ៤-ការសិក្សាអំពីសិល្បៈថ្មភ្នំគូលេន ៥-បេសកកម្មបូរាណវិទ្យានៅកោះកេរ ៦-ការសិក្សាស្តីពីការគ្រប់គ្រងនៅភ្នំបាក់ខែង ៧-បទបង្ហាញស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតអំពីការរៀបចំ និងគ្រប់គ្រងទឹក នៅតំបន់បូរាណវិទ្យានិងនៅក្នុងទីក្រុងសៀមរាប និង ៨-ការបង្កើននូវមជ្ឈមណ្ឌាលអប់រំបេតិកភ័ណ្ឌវប្បធម៌នៅបន្ទាយក្តី។ សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(ICC)ត្រូវ បានរៀបចំកិច្ចប្រជុំក្នុងមួយឆ្នាំមានពីរដង គឺនៅខែមិថុនាជាកិច្ចប្រជុំបច្ចេកទេស និង ខែធ្នូគឺជាកិច្ចប្រជុំអភិរក្សនិងអភិវឌ្ឍន៍។

imagesCACBG2N5.jpg

ការវាយតម្លៃពីផលប៉ះពាល់ បន្ទាប់ពីមានការបាញ់ផ្លោងពីប្រទេសថៃ

យោងតាមគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយកាលពីថ្ងៃទី១៤ធ្នូម្សិលមិញនេះបានឲ្យដឹងថា គណៈប្រតិភូស្ម័គ្រចិត្តដែលជាអ្នកជំនាញការបច្ចេកទេសវប្បធម៌របស់ អង្គការយូណេស្កូ (UNESCO) មកពីប្រទេសចំនួន៨ បានធ្វើដំណើរទស្សនកិច្ចផ្លូវការ ជាលើកដំបូងនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ដើម្បីវាយ តម្លៃពីផលប៉ះពាល់ បន្ទាប់ពីមានការបាញ់ផ្លោងពីប្រទេសថៃកាលពីខែកុម្ភៈ ដែលបណ្ដាលឲ្យខូចខាតរចនាសម្ព័ន្ធប្រាសាទដែលក្លាយជាបេតិកភ័ណ្ឌពិភពលោករួចមក។ លោកសួស យ៉ារ៉ា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធាន ប្រចាំការលេខាធិការដ្ឋានក្រុមការងារពិសេសថ្នាក់ជាតិតំបន់ព្រះវិហារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយទស្សនកិច្ចថា គណៈប្រតិភូមកពី ៨ប្រទេស បានមកពិនិត្យ និងតាមដាននូវអ្វីដែលកម្ពុជាបានអនុវត្តចំពោះការអភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារដែលជា បេតិកភ័ណ្ឌពិភពលោក និងពិនិត្យផលប៉ះពាល់ដោយសារការផ្ទុះអាវុធជាមួយថៃ។ លោកបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូអន្តរជាតិនាពេលនេះ ដែលអមដោយប្រធាន និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ មាន«សារៈសំខាន់» ដើម្បីបញ្ជាក់ពីការវាយប្រហាររបស់ប្រទេសថៃលើប្រាសាទខ្មែរ។ ឈិត សាវី វិទ្យុខ្មែរពិភពលោក រាយការណ៍ពីខេត្តសៀមរាប។**********************************************************************

Angkor Watt400-270.jpg

កំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ក្នុងឆ្នាំ២០១១ គឺកើនឡើងជាងឆ្នាំមុន ១៥,៣៩ %

បើទោះបីជាជំនន់ទឹកភ្លៀងបានជន់លិចទីរួមខេត្តសៀមរាប និងប្រាសាទខ្លះៗ ហើយនៅតាមបណ្ដាស្រុកបណ្ដាលឲ្យខូចខាតផ្លូវគមនាគមន៍មួយចំនួនក្ដី ក៏ខេត្តប្រវត្តិសាស្រ្តមួយនេះនៅតែមានភ្ញៀវគ្រប់ជាតិសាសន៍មកទស្សនា ច្រើនជាងក្នុងឆ្នាំ២០១០ដែរ គឺមានចំនួនជាង២លាននាក់ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០១១។យោងតាមរបាយការណ៍ចំនួនពីរទំព័ររបស់មន្ទីរ ទេសចរណ៍ខេត្តសៀមរាប ដែលវិទ្យុខ្មែរពិភពលោកទទួល បានកាលពី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១១ បានបង្ហាញឲ្យឃើញថា មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកពីបណ្ដាប្រទេសជាច្រើនមកទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជានៅតាម បណ្ដាកន្លែងផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបដែល មានចំនួនសរុប ២.៦៨៨.០៦៩នាក់ គឺកើនឡើងជាងឆ្នាំ២០១០ ចំនួន១៥,៣៩ % ។ របាយការណ៍ដដែលបានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចំនួន១០ប្រទេស ដែលបានកើនឡើងក្នុងឆ្នាំ២០១១ បើប្រៀបធៀបទៅឆ្នាំមុនក្នុងរយៈពេល ១០ខែដូចគ្នា មានភ្ញៀវសរុបចំនួន ១.២៨៩.៥៥៤នាក់កើនឡើង គឹស្មើនឹង២៤,៤២ %។ ភ្ញៀវទេសចរបរទេសដែលមានលំដាប់ខ្ពស់ជាងគេគឺ ៖ ជនជាតិវៀតណាមមានចំនួន ២២៥.៧១០នាក់ បន្ទាប់មកកូរ៉េចំនួន២០៦.៧៥៣នាក់ ជប៉ុនមានចំនួន៩៣.៧១៥នាក់ ចិនចំនួន៩៣.១៣៨នាក់ ឡាវចំនួន៤៩.៧៧១នាក់ អាមេរិកាំង៤២.៣០២នាក់ តៃវ៉ាន់ចំនួន៤១.៣០៤នាក់ បារាំង៣០.២៧២នាក់ ថៃ២៩.៧២៦នាក់ និង អង់គ្លេសមានចំនួន២៩.១៧៦នាក់។ រីឯភ្ញៀវទេសចរជាតិវិញ មានចំនួនសរុប១.៣៩៨.៥១៣ កើនឡើន គឹស្មើនឹង៨,១៥ %។ បើទោះបីជារបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញយ៉ាងនេះក្ដី ក៏តាមប្រភពព័ត៌មានមួយចំនួនទៀត ពីមក្គទេសក៍ទេសចរផ្នែកភាសាអង់គ្លេសនៅខេត្តសៀមរាប គឺលោក ម៉ក់ ប៊ុនហាក់ ទើបវិទ្យុខ្មែរពិភពលោកដឹងថា ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅក្នុងខេត្តសៀមរាបរយៈពេល១០ខែក្នុង ឆ្នាំ២០១១នេះ មិនមែនកើនឡើងតែចំនួន១០ប្រទេសដូចនៅក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាបបានបង្ហាញនោះទេ គឺនៅមានបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ដូចជា ៖ អ៊ីតាលី អូស្រ្តាលី អេស្ប៉ាញ អាឡឺម៉ង់ ម៉ិចសិកូ ស៊ុយអ៊ែត ដាណាម៉ាក និងនៅបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៊ីដែលមកទស្សនានៅខេត្តសៀមរាប។

Agriculture.jpg

កិច្ចប្រជុំរវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៦

១-ប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៦ដើម្បី ទាក់ទាញការវិនិយោគក្នុងស្រុកនិងផ្តោតសំខាន់លើវិស័យកសិកម្ម។ក្នុងកិច្ចប្រជុំរវាង រដ្ឋាភិបាលនិងផ្នែកឯកជនបានធ្វើនៅវិមានសន្តិភាពនៅថ្ងៃទី២៣ខែវិច្ឆិកានេះ។​ ក្នុងពេលបើកវេទិកានោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងថាគ្រោះទឹក ជំនន់ពេលនេះក៏បានបញ្ជាក់ពីវត្ថុបំណង ដែលយើងបើកកិច្ចប្រជុំនៅថ្ងៃនេះដែលទាក់ ទងនឹងប្រធានបទសំខាន់គឺបញ្ហាការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ លោក ហ៊ុន សែន បន្តថានៅក្នុងឆ្នាំ២០១១ ដោយទឹកជំនន់តូចតាចមែន ហើយបើ សិនជាទំហំ បរិមាណស្រូវនៅកម្ពុជាបានទទួលផលនៅឆ្នាំនេះមិនធ្លាក់ចុះពេកទេ អាចសន្មតបានថាកម្ពុជាហ៊ានចុះកិច្ចសន្យាធំៗជាមួយប្រទេសដែលបានបញ្ជាទិញ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម គាត ឈន់ មានប្រ សាសន៍ថា ការគណនានៃសេដ្ឋកិច្ចកម្ពុជាថ្មី បានបញ្ជាក់នៅឆ្នាំ២០១១ នេះសេដ្ឋ កិច្ចកម្ពុជាកើនឡើងដល់៦,៤ភាគរយលើសការរំពឹងទុកថា បានត្រឹម៦ភាគរយ។ ឯកឧត្តមបញ្ជាក់ថាកិច្ចប្រជុំនេះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពរឹងមាំហើយកម្ពុជាអាចនឹងសំរេចការនាំអង្ករចេញនៅឆ្នាំ២០១៥ ឲ្យបានមួយលានតោន។ សូមជំរាបថា ដោយសារតែគ្រោះទឹកជំនន់និងភាពមិនប្រាកដប្រជាទីផ្សារអឺរ៉ុបបានធ្វើឲ្យរដ្ឋាភិបាល ធ្វើការព្យាករសេដ្ឋកិច្ចរបស់ខ្លួន មកនៅជាង៦ភាគរយ។ កាលពីម្សិលមិញ ធនាគារពិភពលោកបានព្យាករណ៍ទម្លាក់ការកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹមតែ ៦ភាគរយ ប៉ុណ្ណោះ។ រាយការណ៍ដោយ កញ្ញា អេង គឹមហុង។

ChroyChangVArBridge.jpg

លោតទឹកសម្លាប់ខ្លួន

២-ប្រជាពលរដ្ឋម្នាក់នៅភូមិ២១ ក្នុងតំបន់បឹងកក់បានលោតទឹក សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១១ម្សិលមិញ។ ការលោតទឹកសម្លាប់ខ្លួននេះដោយសារតែជនរងគ្រោះ មានការតូចចិត្តនឹងអាជ្ញាធរបានកាត់ប្លង់ដីរបស់គាត់ចេញពីដី១២,៤៤ហិកតា ដែលនាយករដ្ឋមន្ត្រី ហ៊ុនសែន បានកាត់ឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់។ តំណាងអ្នកភូមិបឹងកក់ ម្នាក់បានប្រាប់វិទ្យុខ្មែរពិភពលោកនៅថ្ងៃទី២៣វិច្ឆិកា នេះថា ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនឈ្មោះ ជា តារា ភេទស្រី អាយុជាង ៣០ឆ្នាំ រស់នៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ២១សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះមានកូន ២នាក់ ប្រុស១ស្រី១ ។ នៅមុនពេលដែលគាត់ស្លាប់ រយៈពេល២ថ្ងៃជាប់ៗគ្នា បានរអ៊ូទាំងពិបាកចិត្តរបស់គាត់ ដែលបានខំតស៊ូជាច្រើនលើកច្រើនសារ មកហើយពីបញ្ហាតំបន់បឹងកក់ហ្នឹង គេនៅតែមិនធ្វើប្លង់។ រហូតមកដល់យប់ថ្ងៃទី២២ វិច្ឆិកា ក៏មានការលោតសម្លាប់ខ្លួនតែម្តង។ រហូតមកដល់ព្រឹកថ្ងៃទី២៣វិច្ឆិកានេះសាកសពជនរងគ្រោះនៅមិនទាន់រកឃើញនៅ ឡើយទេដែលសមត្ថកិច្ចក៏ដូចជាពលរដ្ឋតំបន់បឹងកក់ កំពុងតែស្វែងរកសាកសព។ សូមបញ្ជាក់ផងដែរថានៅថ្ងៃពុធនេះអាជ្ញាធររាជធានីភ្នំពេញនឹងចុះវាស់វែងដីជូនដល់ ប្រជាពលរដ្ឋដែលមិនទាន់បានទទួលប្លង់ដីដែលស្ថិតនៅក្នុងដីទំហំ១២,៤៤ហិកតា។ ក៏ប៉ុន្តែបើតាមការបញ្ជាក់ពី តំណាងអ្នកភូមិបឹងកក់រូបនេះ បានអោយដឹងថា នៅថ្ងៃទី២៣នេះ មិនមានមន្ត្រីសាលារាជធានីភ្នំពេញណាចុះទៅវាស់វែងដីទេ។

IMG_0117compressed.jpg

កូដកម្មនៅខាងមុខសណ្ឋាគារ

៣-អតីតបុគ្គលិកសណ្ឋាគារអង្គរ វីឡា រីសត(Angkor Villa Resort)ប្រមាណជិត៥០ បានធ្វើកូដកម្មនៅខាងមុខសណ្ឋាគារ ដើម្បីទាមទារឲ្យនិយោជកទទួលយកនិយោជិតចំនួន៤៧នាក់ចូលធ្វើការវិញ បន្ទាប់ពីមានដំណោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលមានកាន់រូបថតលោកនាយករដ្ឋរមន្រ្តីហ៊ុន សែន និង ភរិយាព្រមទាំងបដា ពាក្យស្លោកជាច្រើនសន្លឹក ដែលមានអត្តន័យផ្សេងៗពីគ្នាថា (និយោជកត្រូវយកបុគ្គលិកចូលធ្វើការវិញ, និយោជកត្រូវគោរពសេចក្ដីបង្គាប់អាជ្ញាកណ្ដាល, និយោជកមិនត្រូវរើសអើងសហជីព។ល។) ប៉ុន្តែនិយោជកមិនព្រមទទួលយកនោះទេ នៅព្រឹកថ្ងៃពុធទី២៣ខែវិច្ឆិកាឆ្នាំ២០១១នេះ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ អនុប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៏សេវាកម្ពុជា លោក ម៉ម រិទ្ធី ដែលបានដឹកនាំកម្មករធ្វើកូដកម្មបានអោយដឹងថា ដោយអនុវត្តន៍ទៅតាមការសំរេចរបស់តុលាការខេត្តសៀមរាប ថាឲ្យនិយោជកទទួលយកកម្មករចំនួន៤៧នាក់ចូលធ្វើការវិញ កាលពីទីថ្ងៃ២៦ ខែតុលា ឆ្នាំ២០១១ ដោយគិតប្រាក់រំលឹកពីថ្ងៃនិយោជកបញ្ឈប់ដោយខុសនិតិវិធី ប៉ុន្តែនិយោជកមិនអនុវត្តន៍តាមការបង្គាប់របស់អាជ្ញាកណ្ដាលនោះទេ ។ លោកបន្ត ដូច្នេះថា(សវនាការបានចេញដីកាមួយទៀតគឺអោយនិយោជកទទួលយកកម្មករចូលធ្វើការវិញ ប៉ុន្តែមកដល់ថ្ងៃនេះនិយោជកមិនអនុវត្តន៍សាលក្រមរបស់តុលាការទេ) នៅក្នុងក្បួនកូដកម្ម មានសំឡេងស្រែកខ្លាំងៗតាមឃោសនសព្ទ័ស្វែងរកយុត្តិធម៌ពី អាជ្ញាធរនិងពីម្ចាស់សណ្ឋាគារ គឺអ្នកស្រីទេព វត្ថូ ហើយអោយម្ចាស់សណ្ឋាគារគោរពសេចក្ដីបង្គាប់របស់អាជ្ញាកណ្ដាលផង ជាពិសេស បានស្រែករិះគន់ចំៗទៅលោកអភិបាល ខេត្តសៀមរាប ស៊ូ ភិរិន្ធ ថា បើរកដំណោះស្រាយជូនពួកគេមិនបានទេគួរចុះចេញពីដំណែងទៀតផង។ យោងតាមដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន របស់សាលាដំបូងខេត្ត សៀមរាប លេខ ៧៩៨ ញ ដរព២០១១ មានចៅក្រមជំនុំជម្រះ លោក អឿន វណ្ណា ក្រុមប្រឹក្សា លោកជី សុខ និងលោក កូយ សៅ និងក្រឡាបញ្ជីលោក កែវ សំបាន ដែលវិទ្យុខ្មែរពិភពលោកទទួលបាននៅថ្ងៃនេះ បានចែងថា នៅក្នុងកំឡុង​ខែកក្កដា ឆ្នាំ២០១១ ភាគីនិយោជក នៃសណ្ឋាគារនេះបានបញ្ឈប់កម្មករនិយោជិតចំនួន៤៧ រូប ដោយសារតែចូលរួមសកម្មភាពសហជីព ដែលបានរៀបចំឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ សម្រាប់ផលប្រយោជន៏របស់កម្មករនិយោជិតនៅក្នុងសណ្ឋាគារនេះ ។ សេចក្ដីសម្រេចចាត់ចែងបណ្ដោះអាសន្នដដែលបានបញ្ចូលសេចក្ដីថ្លែងការរបស់ម្ចាស់សណ្ឋាគារអង្គរវីឡា​ រីសត បានអះអាងថាការបណ្ដេញចេញកម្មករនិយោជិត ជាបន្តបន្ទាប់នេះ ពិតជាមានការរើសអើងក្នុងការធ្វើសហជីពដោយមិនមានលិខិត អនុញ្ញាតណាមួយពីស្ថាប័នជំនាញ ជាពិសេសក្រសួងទេសចរណ៍ ។ ជាមួយគ្នានេះដែរ សេចក្ដីថ្លែងការរបស់សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ដែលជាអ្នកសំរបសំរួលក្នុងរឿងនេះបានអះអាងថា សណ្ឋាគាររបស់ខ្លួន មិនមានភ្ញៀវទេ ហើយខ្លួនក៏សុំការអនុញ្ញាតបិទសណ្ឋាគារមួយរយះ ដោយមានលិខិតស្នាមត្រឹមត្រូវ ហើយគោរពតាមច្បាប់ការងារ។ ប៉ុន្តែទោះយ៉ាងណាមិនមានភស្តុតាងណាមួយ បញ្ជាក់ថាសណ្ឋាគារនេះត្រូវបានបិទនោះទេ។ សូមជំរាបថា នេះជាលើកទី៣ហើយដែល និយោជិតធ្វើកូដកម្មទាមទារអោយថៅកែសណ្ឋាគារអង្គរវីឡា រីសត ទទួលយកបុគ្គលិកចូលធ្វើការវិញ ចាប់តាំងពី ថៅកែសណ្ឋាគារបញ្ឈប់ពួកគេដោយសារតែការចូលរួមក្នុងសកម្មភាពសហជីព ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១១កន្លងមក។ ការធ្វើកូដកម្មនេះចាប់ផ្ដើមពីម៉ោង៨.៤០នាទីព្រឹក រហូតមកដល់ម៉ោងជាង ១០ ថ្ងៃត្រង់នៅមិនទាន់ មានដំណោះស្រាយណា មួយជូននិយោជិតឡើយ មិនតែប៉ុណ្ណោះខាងអាជ្ញាធរក្រុងសៀមរាបបាននាំខ្លួន តំណាងក្រុមកូដកម្មចំនួនពីរនាក់ទៅកាន់តុលាការ បន្ទាប់មកបញ្ជូនមកកាន់អធិការក្រុងសៀមរាបបន្តទៀត ដោយអះអាងថា នាំខ្លួនរកដំណោះស្រាយ។ រាយការណ៏ពីខេត្តសៀមរាប លោកឈិត សាវី ។

ADB Bank.jpg

ធនាគារ ADB

៤-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវេទិកាមួយស្តីពីដៃគូពាក់ព័ន្ធក្នុង ប្រព័ន្ធ ទីផ្សាការងារ ដែលមានការចូលរួមពីធនាគារ ADB ផងដែរ ។ នៅក្នុងវេទិកានោះ បានត្រូវ លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការក្រសួងការងារ លើកឡើងថា អត្រាអត់ការងារធ្វើនៃប្រទេសកម្ពុជាមានការធ្លាក់ចុះ។ ក៏ប៉ុន្តែ បានត្រូវលោក ជា មុនី អះអាងថា អត្រាអត់ការងារធ្វើនៃប្រទេសកម្ពុជា គឺនៅមានកំរិតខ្ពស់នៅឡើយ។ រាយការណ៍ដោយលោក ឃួន សុភក្រ្ត។

Koh Pich5-bonze.jpg

ព័ត៌មានរឿងខ្មែរសម្រាប់ ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកាឆ្នាំ២០១១

១-បន្ទាប់ពីមានមនុស្សស្លាប់៣៥៣ និងរងរបួស៣៩៣នាក់នៅស្ពានកោះពេជ្រ នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ សាលារាជធានីភ្នំពេញបានប្រារព្ធពិធីឆ្លងស្តូប រំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់នៅស្ពាន ពេជ្រ នៅព្រឹកមិញនេះដែលមាន ក្រុមគ្រួសារអ្នកស្លាប់បានមកចូលរួមផងដែរ ។ រាយការណ៍ដោយលោក ឃួន សុភក្រ។****

២-លោក សឹង គឹមសាន្ត ជាប្រជាពលរដ្ឋនៅភូមិព្រៃស្មាច់ ឃុំកោះស្ដេច ខេត្តកោះកុង បានឲ្យវិទ្យុខ្មែរពិភពលោកដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១១ ថា មានប្រជាពលរដ្ឋជិត១០០គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបន្តធ្វើបាតុកម្មរារាំងមានកាំបិត ពូថៅ ចប មិនឱ្យក្រុមហ៊ុនចិនឈ្មោះយូ ញៀន ឌីវីឡបផ៍មែន ខូអិលធីឌី(Union Development Co.Ltd.)​ រុះរើផ្ទះរបស់ពួកគាត់ដើម្បីទាមទារឲ្យក្រុមហ៊ុន ផ្តល់សំណងឲ្យបានសមរម្យដល់ពួកគាត់ទៅតាមស្ដង់ដាចាស់។ លោកសឹង គឹមសាន្ត បន្តថា (ក្រុមហ៊ុនគេទូទាត់ត្រឹមត្រូវតែរដ្ឋាភិបាល តែការទូទាត់អត់ត្រឹមត្រូវ អោយប្រជាពលរដ្ឋ )។លោកបន្តថា ការរារាំងរបស់ប្រជាពលរដ្ឋមានរយះពេល៤ថ្ងៃ មកហើយ ចាប់ពី ថ្ងៃទី១៩ដល់ ថ្ងៃទី២២ ខែ១១ឆ្នាំ២០១១នេះដើម្បីទាមទារអោយ ក្រុមហ៊ុនផ្ដល់សំណងទៅតាមកិច្ចសន្យា។ លោកថាខាងអាជ្ញាធរបង្ខំអោយពួកគាត់ ទៅរស់នៅកន្លែងអភិវឌ្ឍន៏ថ្មី ដែលជាកន្លែងមិនមានស្តង់ដាដូចកន្លែងចាស់ តាមការសន្យាថាធ្វើទៅតាមលំនៅដើម ស្រាប់តែក្រោយមកមិនមានដំណោះស្រាយឱ្យបានត្រឹមត្រឹមតាមលំនៅនិមួយៗ ដែលមានតំលៃផ្សេងៗពីគ្នា ដូចកាលពីបានសន្យា។ លោកថា ប្រជាពលរដ្ឋរស់នៅចាប់តាំងពីមុនសម័យប៉ុល ពត រហូតឆ្លងផុតសម័យនោះ ទម្រាំធ្វើការអភិវឌ្ឍន៏បានប៉ុណ្ណឹង ស្រាប់តែមកគាបសង្កត់​យកដីពួកគាត់ទៅវិញ។ លោកគឹម សាន្ដ បន្តថា ( ហើយមិន យកដំណោះដោះស្រាយណាមួយឲ្យសមស្របជាមួយប្រជាពលរដ្ឋនិយាយស្ដាប់គ្នាបានអីអត់ យកអំណាចមកគាបសង្កត់ប្រជាពលរដ្ឋ ដោះស្រាយក្លែងបន្លំ​បោកមុខ​បោកក្រោយ ។ លោក ឈិន វណ្ណា មេភូមិព្រៃស្មាច់ ឃុំកោះស្ដេចបានឲ្យដឹងថា ខាងអាជ្ញាធរស្រុកមកសាកសួរប្រជាពលរដ្ឋដែរ តែពួកគាត់មិនបានយល់ព្រមទេ ដោយមិនមានសំណងណាមួយ សំរាប់ពួកគាត់ទៅរស់នៅកន្លែងថ្មី ស្របពេលដែល​ពួកគាត់កំពុងជួបការខ្វះខាត ជីវភាពប្រចាំថ្ងៃ។(លោកឈិន វណ្ណាបន្ត ចំពោះបងប្អូន​គាត់ដែលមានផ្ទះធំជាងស្ដង់ដា គាត់សុំឲ្យដោះស្រាយ ជាលុយ ជាកាក់ដើម្បី​អោយ​សមស្របទៅតាមស្ដង់ដា របស់គាត់ អញ្ចឹងណា ព្រោះផ្ទះសំណងទាបជាង)។ ប៉ុន្តែលោកបានញ្ជាក់ថា ពលរដ្ឋដែលបានផ្តិតមេដៃទទួលយកសំណងពីមុន សុំអោយអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុន ចែកដីចំការមុនពេលរដូវដាំដុះ និងសុំឲ្យ​អាជ្ញាធរចេញបណ័្ណកម្មសិទិ្ធពីអន្តរក្រសួងពិតប្រាកដ ខណះពេលដែលពួកគាត់​ទៅនៅកន្លែងថ្មី ព្រោះពួកគាត់ភ័យខ្លាចមានការរុះរើម្ដងទៀត។ ពាក់ពន្ធ័នឹងករណីនេះ អភិបាលខេត្តកោះកុង លោក ប៊ុន លើត មានប្រសាសន៏ថា លោកបានឲ្យអាជ្ញាធរចុះទៅមើលហើយ តែមិនទាន់បានទទួលរបាយការណ៏​នៅឡើយទេ លោកថា លោក នឹងចាត់វិធានការណ៏ទៅតាមនោះ។លោកបន្ត (អាហ្នឹងធ្វើទៅតាមគោលការណ៍ ចាត់ចែងតាមគោលការណ៏)។ ទោះយ៉ាងណាលោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលនៃអង្គការ សិទិ្ធមនុស្ស អាដហុក បានអោយដឹងថា បញ្ហាប្រជាពលរដ្ឋធ្វើបាតុកម្មករារាំងមិនឲ្យ​ក្រុមហ៊ុន​ចិនរុះរើផ្ទះរបស់គាត់គឺជាតួនាទី និងសិទ្ធិរបស់គាត់ ប៉ុន្តែប្រសិនបើក្រុមហ៊ុនចង់​រុះរើ​ត្រូវតែមានសំណងជូនដល់ពួកគាត់។ លោកបន្ត(បើនិយាយតាមគោលការណ៏អភិវឌ្ឍន៏ ក្រុមហ៊ុនមិនអាច ធ្វើអញ្ចឹងបានទេ លុះត្រាតែមានការយល់ស្របពីប្រជាជន​បានមានសិទិ្ធក្នុងការរុះរើ) ។ លោកបន្តថា ទីនោះជាភូមិចាស់ ពួកគាត់រស់នៅ​យូរឆ្នាំមកហើយ រីឯការដេញពួកគាត់ចេញទើបតែថ្មីៗនេះទេ ហើយពួកគាត់ខ្លះ​ក៏យល់ព្រមខ្លះទៀតមិនយល់ព្រម ហើយនៅប៉ុន្មានគ្រួសារក្រោយនេះពួកគាត់មិន​ព្រមចេញដោយមូលហេតុថា កន្លែងថ្មីជួបការលំបាក​ឆ្ងាយពីរបរនេសាទ​របស់ពួកគាត់ដែលមានចំងាយពី៤ទៅ៥គីឡូម៉ែត្រ ឯណោះ។ លោកបន្ត(ផ្ទះ សាងសង់ថ្មីវាខ្វះខាតគ្រប់សព្វបែបយ៉ាង វាអត់មានប្រព័ន្ធភ្លើង ផ្លូវកន្លែងខ្លះក៏នៅលំបាក)។លោកបញ្ជាក់ថា ពលរដ្ឋដែលបានទៅរស់កន្លែងថ្មី ក៏មានអ្នកគាំទ្រអ្នកមិនទាន់ទៅដែរ ។ លោកបានឲ្យដឹងទៀតថា ទំនាស់ដីរវាងពលរដ្ឋនិងក្រុមហ៊ុនចិនឈ្មោះ យូ ញៀន ឌីវីឡបផ៍មែន ខូអិលធីឌី នេះ​ ចាប់ផ្ដើមតាំងពីឆ្នាំ២០០៨មកម្ល៉េះលេះទៅលើដីចំនួន ៦ពាន់ហិកតាមានចំនួន​ពីរស្រុក​។​ រាយការណ៍ដោយលោក ឈិត សាវី។ ****


៣-អ្នកភូមិម្នាក់បានរងរបួសបែកក្បាលហូរឈាម និងជាច្រើននាក់ទៀតបានរងរបួសស្រាល នៅអំឡុងពេលប៉ះទង្គិចគ្នាមួយប្រ៉ាវរវាង​ក្រុមអ្នកតវ៉ាមកពីតំបន់អភិវឌ្ឍន៍បុរីកីឡា និងក្រុមសមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃអង្គារនេះ នៅមុខវិទ្យាល័យបាក់ទូក។លោកស្រីមូរ សុខហួរអ្នកតំណាងរាស្ត្រ​គណបក្សសមរង្ស៊ីដែលបានទៅចូលរួមក្នុងការតវ៉ានោះបានប្រាប់វិទ្យុខ្មែរពិភពលោកថាការតវ៉ានេះ មានប្រជាពលរដ្ឋប្រហែល៥០នាក់ និងមានការប៉ះទង្គិចជាមួយ​អាជ្ញាធរ​​ធ្វើអោយស្រ្តីម្នាក់រងរបួសបែកក្បាលនិងដេរចំនួន២ថ្នេរ។លោកស្រីបានបន្ថែមទៀតថា នៅរសៀលម៉ោង៣ថ្ងៃទី២២វិច្ឆិកានេះ លោកស្រីនឹងជួបជាមួយប្រធានក្រុមហ៊ុន​ដើម្បីពិភាក្សានៅបីចំណុច។រៀបរៀងដោយលោក មាស វ៉ាន់ធា។ ****


៤-តម្លៃស្រូវ ផ្កាម្លិះ ក្នុងដើមរដូវនៃការប្រមូលផលឆ្នាំនេះ បានកើនឡើងច្រើន​ជាងឆ្នាំមុន​បើប្រៀធៀបនឹងរយៈពេលដូចគ្នា ស្របពេលដែលកម្ពុជាកំពុងត្រូវការ អង្ករក្រអូបប្រភេទនេះសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស។ លោកដាំ សួគ៌ា ជាមា្ចស់រោងម៉ាស៊ីនកិនស្រូវនៅភូមិ គិរីថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់វិទ្យុខ្មែរពិភពលោក នៅថ្ងៃអង្គារនេះថា លោកបានដឹកស្រូវទៅលក់នៅព្រំដែនប្រទេសវៀតណាមដែលជាប្រភេទស្រូវ ផ្កាម្លិះ និងស្រូវចាស់ចម្រុះគ្នា ។ ស្រូវផ្កាម្លិះដែលោកបានយកទៅលក់នៅព្រំដែន ប្រទេសវៀតណាមនោះ ក្នុង១គីឡូក្រាម តម្លៃ ១៤៥០រៀល ចំណែកឯស្រូវចាស់វិញថ្លៃជាងស្រូវថ្មីផ្កាម្លិះ គឺតម្លៃ១គីឡូ១៦៥០រៀល ។ លោកបានបន្ថែមថា ស្រូវដែលលោកដឹកយកទៅលក់នៅព្រំដែនវៀតណាមនោះ ក្នុងមួយថ្ងៃ ជាង១០០តោន។កញ្ញា ម៉ៅ ពៅ ដែលជាថៅកែដឹកស្រូវនៅស្រុក សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា កញ្ញា មិនបានដឹកស្រូវយកទៅលក់នៅព្រំដែន វៀតណាមទេ តែលក់អោយថៅកែ ទិញស្រូវនៅអ្នកលឿង ដែលស្រូវ១គីឡូក្រាម តម្លៃ១១០០រៀល កញ្ញា បានបញ្ជាក់ថា ដោយសារតែ ស្រូវ នៅប្រទេសវៀតណាមមានការធ្លាក់ចុះ។ ****


៥- មន្ត្រីជំនាញនៃសាលារាជធានីភ្នំពេញ នឹងបន្តធ្វើការវាស់វែងទីតាំងព្រំប្រទល់ដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ ផ្ដល់ជូនពលរដ្ឋក្នុងតំបន់បឹងកក់ជាបន្តទៀតនៅថ្ងៃពុធខាងមុខនេះ បន្ទាប់ពីបានជាប់គាំងអស់រយៈពេលជាច្រើនខែដោយសារការតវ៉ារបស់អ្នកភូមិជុំវិញភាពមិនប្រក្រតីមួយចំនួន។​ អ្នកស្រីទេព វណ្ណី តំណាងអ្នកភូមិបឹងកក់ បានមានប្រសាសន៍ថា មន្ត្រីសាលាក្រុងភ្នំពេញ បាន សន្យាជាមួយគាត់ថា នៅថ្ងៃពុធស្អែកនេះ នឹងមានការវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលដីដែលលោកនាយករដ្ឋមន្ត្រី​ ហ៊ុនសែន បានធ្វើប្រធានកម្មអោយអ្នកភូមិ។ អ្នកស្រីបានបន្ថែមទៀតថា ដី១២,៤៤ហិកតានេះ សម្រាប់អ្នកភូមិដែលសុខចិត្ត អភិវឌ្ឍន៍នៅនឹងកន្លែង និងយកតាមទំហំដីជាក់ស្តែងដែលមាន ។​ រៀបរៀងដោយលោក មាស វ៉ាន់ធា។ ***


៦-ធនាគាពិភពលោក (World Bank) បានទម្លាក់ការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជានិងបង្កើនអត្រាអតិផរណានៅក្នុងឆ្នាំ២០១២ខាងមុខនេះ បន្ទាប់ពីប្រទេសកម្ពុជានៅឆ្នាំនេះបានទទួលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ រាយការណ៍ដោយ កញ្ញា អេង គឹមហុង។


2d298a25-dfa6-4929-b8f0-aeb95152caf6.jpg

ការចាប់ជំរឹត

ពត៌មានខ្មែរ : កូនប្រុស​​​អតីត​លោក​ឧត្តមសេនីយ៍​ឯក​សូ ផន ត្រូវ​បាន​ឧក្រិដ្ឋ​​​​ជនដោះលែង រូបតូចគឺជនដែលត្រូវក្រុមចាប់ជំរឹតដោះលែងវិញ និងការភ្ញាក់​ផ្អើល​ពេលថ្ងៃចាប់ជំរឹត រាជធានីភ្នំពេញ​​​​ ៖

សូមចុចទីនេះ ដើម្បីអានបន្ត ៖

Today Visitors

free counters